នឹកខ្លាំងណាស់ (បទចម្រៀងសេដដ៏ពិរោះ)

អត្ថបទចម្រៀងនឹកខ្លាំងណាស់! នៅចាំទេ មនុស្សម្នាក់នេះ រឿងរ៉ាវច្រើនណាស់ធ្លាប់សាងរួមគ្នា ខ្ញុំចាំថាពាក្យចុងក្រោយ គឺពាក្យលា ហើយយើងក៏បែកគ្នាត្រឹមនោះ ព្យាយាមខំបំភ្លេច គេចពីអតិត ខំបំភ្លេចរឹតនឹក គិតច្រើនលើសដើម គ្រប់វិនាទី ពេលដកដង្ហើម ក៏ចាប់ផ្តើមនឹកគេ… បើមានឱកាស ចង់ឱបកាយគេ ទោះក្នុងនាមជាអ្វីក៏បានដែរ សុំពេលក្បែរត្រឹមមួយនាទី… នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី បើមានឱកាស ចង់ឱបកាយគេ ទោះក្នុងនាមជាអ្វីក៏បានដែរ សុំពេលក្បែរត្រឹមមួយនាទី… នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី។