អូនជាក្រមុំស្រុកស្រែ – ឱក សុគន្ធកញ្ញា

អូនជាក្រ-ក្រមុំស្រុកស្រែ ហេៗហ្អេៗៗ សាច់អូនមិនស ព្រោះមិនទាន់លាបឡេ អូនចរិតល្អ ព្រោះអូនចេះស្ដាប់ពុកម៉ែ បងអ្នកទីក្រុងសង្ស័យលង់ស្នេហ៍​ក្រមុំស្រុកស្រែដូចអូនហើយ… អូនជាក្រ-ក្រមុំស្រុកស្រែៗ អើងអើយ បើស្រលាញ់ត្រង់ ប្រាប់ណា៎មាសស្នេហ៍ បើស្រលាញ់មេន ចូលស្ដីដល់ពុកម៉ែ កុំដើរញ៉ែរញ៉េរញ៉ៃ គេមើលមកមិនល្អ ព្រោះខ្លួនអូនជាស្រី… ក្រមុំក្រុងក្រមុំស្រែ ដូចតែគ្នាទេ ឲ្យតែចេះស្ដាប់ពុកម៉ែ ចិត្តស្មោះត្រង់  សំខាន់ណាស់ណា៎មាសស្នេហ៍ បងត្រូវតែហ៊ាន កុំអឹមអៀនណា៎មាសមេ អរគុណបងហើយ​ដែលហ៊ានចូលស្ដីទៅដល់ចាស់ទុំ បងប្អូនគាត់មកជួបជុំ​ក៏គាត់សប្បាយចិត្តខ្លាំងណាស់ដែល ព្រោះឃើញពួកយើង​ចេះរក្សាថែ​ប្រពៃណីខ្មែរយើង…