ប្រពន្ធតែឈ្មោះ – សុខ ពិសី

មានអារម្មណ៍ថាបងបោះបង់ខ្ញុំចោល មានអារម្មណ៍ឈឺរកនិយាយមិនត្រូវ មានអារម្មណ៏ថាបងលួចមានស្រីក្រៅ ដេញដោលទៅបងខឹងបងស្រែកដាក់ខ្លាំងៗ មួយថ្ងៃទៅមួយថ្ងៃបងចេះតែប្លែក ចេះប្រកែកស្រែកគំហកតំរាម ខុសពីមុនបងថ្នាក់ថ្នមអូនដូចព្រះនាង ម្តេចពេលនេះ ធ្វើអោយអូនចុកឈាមម្លេះ ប្រពន្ធមានតែឈ្មោះ តែគ្មានភាពកក់ក្តៅ បេះដូងអូនដំបៅរស់នៅបាត់ភាពផ្អែមល្ហែមអស់ហើយ បងនៅក្នុងពេលនេះ មិនដូចពីមុនឡើយ ឬមានស្រីផ្សេងហើយ ទើបបងប្តូរកៅសិបឌឺក្រេ ប្រពន្ធមានតែឈ្មោះ រស់នៅមិនចុះសម្រុង ជួបមុខគ្នាឡើងឆុងបាក់បែកផ្ទៃក្នុងជីវិតគ្រួសារ ស៊ូរដល់ពេលណាទៀតបើមានតែបញ្ហា មើលទៅពាក្យគ្រួសារជិតប្តូរថាអ្នកដ៏ទៃហើយ។