ឡានទំនើប – ព្រាប សុវត្ថិ & តន់ ចន្ទស៊ីម៉ា

ឡានទំនើប Lyrics

អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឱ្យទាន់សម័យ ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា តើបងបំពេញបំណង អូនបានទេណាពុំងា? ហើយយើងស្រឡាញ់គ្នា មិនបាច់គិតមានក្រ… អូនចង់ជិះឡានទំនើប គំនិតអូនពិតជាឡូយដល់ក យោបល់អូនសែនល្អ មើលមកបងដូចជាសេដ្ឋី បើមានលុយទិញឡាន សុខចិត្តនេ៎កទៅទិញដី ស្រឡាញ់អ្នកក្រអី បើរកតែឡានទំនើប… បើអត់មានឡានទំនើប តើឱ្យអូនបានអីជិះ បងឯងពិតជាគម្រិះ អត់ស្រឡាញ់អូនស្មោះផង គ្រាន់តែឡានប៉ុណ្ណឹង ចាំមានលុយចាំអូនសង់ អូននឹងស្រឡាញ់បងកាន់តែខ្លាំង… ស្រឡាញ់ខ្លាំងហ្មង ចាំតែជឿតា៎ស អូនអាចជិះខ្នងបងបាន ជិះមិនបាច់ឱ្យអស់សាំង បងសុខចិត្តប្រើកម្លាំង មិនបារម្មណ៍ភ័យដាច់ហ្វ្រាំងឡើយ… ឱ្យតែអូនព្រមជិះ បងនឹងដឹកត្រាណត្រើយ ពេលអូនបានជិះហើយ បងសុំកាដូ… អូនចង់ជិះឡានទំនើប ស្លៀកពាក់ឡូយឆើតឱ្យទាន់សម័យ ហើយជិះឡានស៊េរីថ្មី ក្នុងស្រុកគេល្បីពេញនិយមគ្រប់គ្នា តើបងបំពេញបំណង អូនបានទេណាពុំងា? ហើយយើងស្រឡាញ់គ្នា មិនបាច់គិតមានក្រ… អូនចង់ជិះឡានទំនើប គំនិតអូនពិតជាឡូយដល់ក យោបល់អូនសែនល្អ មើលមកបងដូចជាសេដ្ឋី បើមានលុយទិញឡាន សុខចិត្តនេ៎កទៅទិញដី ស្រឡាញ់អ្នកក្រអី បើរកតែឡានទំនើប… បើអត់មានឡានទំនើប តើឱ្យអូនបានអីជិះ បងឯងពិតជាគម្រិះ អត់ស្រឡាញ់អូនស្មោះផង គ្រាន់តែឡានប៉ុណ្ណឹង ចាំមានលុយចាំអូនសង់… Continue reading ឡានទំនើប – ព្រាប សុវត្ថិ & តន់ ចន្ទស៊ីម៉ា

នឹកខ្លាំងណាស់ (បទចម្រៀងសេដដ៏ពិរោះ)

អត្ថបទចម្រៀងនឹកខ្លាំងណាស់! នៅចាំទេ មនុស្សម្នាក់នេះ រឿងរ៉ាវច្រើនណាស់ធ្លាប់សាងរួមគ្នា ខ្ញុំចាំថាពាក្យចុងក្រោយ គឺពាក្យលា ហើយយើងក៏បែកគ្នាត្រឹមនោះ ព្យាយាមខំបំភ្លេច គេចពីអតិត ខំបំភ្លេចរឹតនឹក គិតច្រើនលើសដើម គ្រប់វិនាទី ពេលដកដង្ហើម ក៏ចាប់ផ្តើមនឹកគេ… បើមានឱកាស ចង់ឱបកាយគេ ទោះក្នុងនាមជាអ្វីក៏បានដែរ សុំពេលក្បែរត្រឹមមួយនាទី… នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី បើមានឱកាស ចង់ឱបកាយគេ ទោះក្នុងនាមជាអ្វីក៏បានដែរ សុំពេលក្បែរត្រឹមមួយនាទី… នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី នឹកអូនខ្លាំងណាស់ ដឹងទេពុំងា យប់ជ្រៅសន្សើមធ្លាក់ ទឹកភ្នែកសោកា នឹកពុំងាធ្លាប់ថ្នាក់ថ្នមបី។

ប្រពន្ធតែឈ្មោះ – សុខ ពិសី

មានអារម្មណ៍ថាបងបោះបង់ខ្ញុំចោល មានអារម្មណ៍ឈឺរកនិយាយមិនត្រូវ មានអារម្មណ៏ថាបងលួចមានស្រីក្រៅ ដេញដោលទៅបងខឹងបងស្រែកដាក់ខ្លាំងៗ មួយថ្ងៃទៅមួយថ្ងៃបងចេះតែប្លែក ចេះប្រកែកស្រែកគំហកតំរាម ខុសពីមុនបងថ្នាក់ថ្នមអូនដូចព្រះនាង ម្តេចពេលនេះ ធ្វើអោយអូនចុកឈាមម្លេះ ប្រពន្ធមានតែឈ្មោះ តែគ្មានភាពកក់ក្តៅ បេះដូងអូនដំបៅរស់នៅបាត់ភាពផ្អែមល្ហែមអស់ហើយ បងនៅក្នុងពេលនេះ មិនដូចពីមុនឡើយ ឬមានស្រីផ្សេងហើយ ទើបបងប្តូរកៅសិបឌឺក្រេ ប្រពន្ធមានតែឈ្មោះ រស់នៅមិនចុះសម្រុង ជួបមុខគ្នាឡើងឆុងបាក់បែកផ្ទៃក្នុងជីវិតគ្រួសារ ស៊ូរដល់ពេលណាទៀតបើមានតែបញ្ហា មើលទៅពាក្យគ្រួសារជិតប្តូរថាអ្នកដ៏ទៃហើយ។