អូនជាក្រមុំស្រុកស្រែ – ឱក សុគន្ធកញ្ញា

អូនជាក្រ-ក្រមុំស្រុកស្រែ ហេៗហ្អេៗៗ សាច់អូនមិនស ព្រោះមិនទាន់លាបឡេ អូនចរិតល្អ ព្រោះអូនចេះស្ដាប់ពុកម៉ែ បងអ្នកទីក្រុងសង្ស័យលង់ស្នេហ៍​ក្រមុំស្រុកស្រែដូចអូនហើយ… អូនជាក្រ-ក្រមុំស្រុកស្រែៗ អើងអើយ បើស្រលាញ់ត្រង់ ប្រាប់ណា៎មាសស្នេហ៍ បើស្រលាញ់មេន ចូលស្ដីដល់ពុកម៉ែ កុំដើរញ៉ែរញ៉េរញ៉ៃ គេមើលមកមិនល្អ ព្រោះខ្លួនអូនជាស្រី… ក្រមុំក្រុងក្រមុំស្រែ ដូចតែគ្នាទេ ឲ្យតែចេះស្ដាប់ពុកម៉ែ ចិត្តស្មោះត្រង់  សំខាន់ណាស់ណា៎មាសស្នេហ៍ បងត្រូវតែហ៊ាន កុំអឹមអៀនណា៎មាសមេ អរគុណបងហើយ​ដែលហ៊ានចូលស្ដីទៅដល់ចាស់ទុំ បងប្អូនគាត់មកជួបជុំ​ក៏គាត់សប្បាយចិត្តខ្លាំងណាស់ដែល ព្រោះឃើញពួកយើង​ចេះរក្សាថែ​ប្រពៃណីខ្មែរយើង…

អាវតូចអូនពាក់លេខប៉ុន្មាន? – ខេម & តន់ ចន្ទសីម៉ា

និពន្ធMelody និងទំនុកច្រៀង ៖ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង៖ Tempo Tris និពន្ធMelody និងទំនុកច្រៀង ៖ ឡេង ណាវ៉ាត្រាា និពន្ធបទភ្លេង៖ Tempo Tris

អ្នកស្រែកាលីប – គង់ ចំរើន

រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ! អ្នកស្រែឥឡូវមិនមែនណយទេណា! ស្រុកយើងរីកចំរើន ការងាររកស៊ីសម្បូរសប្បាយ ទំនើបៗណាស់ 😃 បទ៖ អ្នកស្រែកាលីប ច្រៀងដោយ៖ គង់ ចំរើន និពន្ធទំនុកច្រៀង៖ ឈិត តេងរិទ្ធ និពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ ឈិត តេងរិទ្ធ ដឹកនាំសម្ដែង៖ កែ វិបុល – សុខ ឃឿន ថតដោយ៖ កែ វិបុល – កែ វិរៈ រៀបចំការផលិត៖ ម៉េងលាង កាត់ត៖ ឯម ស៊ីដេន កែពណ៌៖ អេង ផល្លា បច្ចុប្បន្នបទអ្នកស្រែកាលីបមិនទាន់មានអត្ថបទចម្រៀងទេ។

បងប្អូនល្អ – ចឺម & អនុស្សាវរីយ៌

មិនបានកើតក្នុងផ្ទៃតែមួយ តែពួកយើងមានចិត្តតែមួយ រាប់អានគ្នាពីរាប់អានដោយទឹកចិត្តស្មោះសរ ពឹងពាក់គ្នាទៅវិញទៅមក ព្រោះពួកយើងជាបងប្អូនល្អ មិនគិតមានក្រ សំខាន់បេះដួងទៀងត្រង់ ទោះយកកាំបិតមកផ្ជង់ក ទឹកចិត្តស្មោះសរក៏មិនបាត់បង់ ដាវកាំបិតមុតចាញ់ភាពស្មោះត្រង់ សូមអ្នកកុំចង់ប៉ះបងប្អូនខ្ញុំ បងប្អូនមួយថ្ងៃបងប្អូនមួយជីវិត បានរាប់អានជាមិត្តស្គាល់ចិត្តស្គាល់ថ្លើម ប្រវត្តិអាក្រក់ឆ្លងកាត់អស់ហើយ ឆ្លង់កាត់មិនតិចឡើយពេលខ្លះបិះក្ស័យ បងប្អូនមួយថ្ងៃបងប្អូនមួយជីវិត រាប់អានជាមិត្តជីវិតមានន័យ យើងរួមសុខរួមទុក្ខទោះមានរឿងអ្វី យើងព្រួតដៃ យើង រ៉ៃកំទេចឧបសគ្គ មិនបានកើតក្នុងផ្ទៃតែមួយ តែពួកយើងមានចិត្តតែមួយ រាប់អានគ្នាពីរាប់អានដោយទឹកចិត្តស្មោះសរ ពឹងពាក់គ្នាទៅវិញទៅមក ព្រោះពួកយើងជាបងប្អូនល្អ មិនគិតមានក្រ សំខាន់បេះដួងទៀងត្រង់ ទោះយកកាំបិតមកផ្ជង់ក ទឹកចិត្តស្មោះសរក៏មិនបាត់បង់ ដាវកាំបិតមុតចាញ់ភាពស្មោះត្រង់ សូមអ្នកកុំចង់ប៉ះបងប្អូនខ្ញុំ បងប្អូនមួយថ្ងៃបងប្អូនមួយជីវិត បានរាប់អានជាមិត្តស្គាល់ចិត្តស្គាល់ថ្លើម ប្រវត្តិអាក្រក់ឆ្លងកាត់អស់ហើយ ឆ្លង់កាត់មិនតិចឡើយពេលខ្លះបិះក្ស័យ បងប្អូនមួយថ្ងៃបងប្អូនមួយជីវិត រាប់អានជាមិត្តជីវិតមានន័យ យើងរួមសុខរួមទុក្ខទោះមានរឿងអ្វី យើងព្រួតដៃ យើង រ៉ៃកំទេចឧបសគ្គ បងប្អូនមួយថ្ងៃបងប្អូនមួយជីវិត បានរាប់អានជាមិត្តស្គាល់ចិត្តស្គាល់ថ្លើម ប្រវត្តិអាក្រក់ឆ្លងកាត់អស់ហើយ ឆ្លង់កាត់មិនតិចឡើយពេលខ្លះបិះក្ស័យ បងប្អូនមួយថ្ងៃបងប្អូនមួយជីវិត រាប់អានជាមិត្តជីវិតមានន័យ យើងរួមសុខរួមទុក្ខទោះមានរឿងអ្វី យើងព្រួតដៃ យើង រ៉ៃកំទេចឧបសគ្គ។

លក់ឡានប្រញាប់ – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

លក់ឡានប្រញាប់ ខ្ញុំលក់ឡានប្រញាប់ ចាប់អារម្មណ៍ឆាប់ទាក់ទង់ តម្លៃទំនង លក់ថោក ទាបជាងទីផ្សារ ចាប់អារម្មណ៍ខ្លាំងណាស់ តើឡានលោកនៅឯណា? នោះៗ ជីវា ខ្ញុំអាចរៀបរាប់បានអត់? ឡានខ្ញុំបាញ់ថ្នាំណា… និយាយទៅបាញ់ឡើងបានមួយជុំ ដែកក៏ច្រេះដុំៗ ហើយច្រេះស្ទើរតែប៉ែតសិបភាគរយ ទើបដូរម៉ាស៊ីនហ្គាស ជិះមិនស្រួលៗ ផ្ទុះចប់បណ្ដោយ ម៉ាស៊ីនរើខ្ទេចហើយ ហើយខូចសឹងតែរាល់ថ្ងៃ មានពន្ធដូចអត់ពន្ធ ហើយពោងសុវត្ថិភាពមានដល់ទៅប្រាំបី តែខ្ទិចបែកអស់ហើយ គ្មានសល់មួយអី ជិះបានតែថ្ងៃ យប់អំពូលដាច់ទៀត ឡានបែបៗហ្នឹងអីក៏ប្រឹងប្រូម្ល៉េះ? បំណងអីចេ្អះ? ខ្ញុំសួរត្រង់សូមឆ្លើយ ចង់ញ៉ែហ្នឹងហើយ ចង់ញ៉ែហ្នឹងហើយ ចេះតែនិយាយទៅ…ណា! អូនមានសង្សារនៅ? ខ្ញុំអត់ទាន់មានផង ហ៊ឹម… អីយ៉ាសៗទំនង កូរពិចារណា ចូលដណ្ដឹងបងទៅ ចូលដល់ម៉ាក់ប៉ា អុអូយ… ផ្លូវណា? ចាំខ្ញុំជូនទៅពេទ្យ ខ្ញុំលក់ឡានប្រញាប់ ចាប់អារម្មណ៍ឆាប់ទាក់ទង់ តម្លៃទំនង លក់ថោក ទាបជាងទីផ្សារ ចាប់អារម្មណ៍ខ្លាំងណាស់ តើឡានលោកនៅឯណា? នោះៗ ជីវា ខ្ញុំអាចរៀបរាប់បានអត់? ឡានខ្ញុំបាញ់ថ្នាំ និយាយទៅបាញ់ឡើងបានមួយជុំ ដែកក៏ច្រេះដុំៗ… Continue reading លក់ឡានប្រញាប់ – ព្រាប សុវត្ថិ & តន់ ចន្ទសីម៉ា

ស្រវឹងគ្រប់ដប Sad គ្រប់បទ – ពេជ្រ សូលីកា

ព្រោះតែកំដរអផ្សុកមែនទេ មិនប្រាកដស្នេហ៍ធ្វើលើសអារម្មណ៍ ដឹងទេបេះដូងខ្ញុំបានយល់ច្រឡំ ទើបបកស្រាយសុំទោសរឿងគ្រប់យ៉ាង។ មិនជឿថាបងគ្មានចិត្តទាល់សោះ ព្រោះរឿងទាំងអស់មិនមែនតែម្ខាង មានហេតុផលផ្សេងក៏អាចប្រាប់ត្រង់បាន ចាំបាច់បំពានបេះដូងទាំងពីរ។ ដូចដើមវិញ តើបានទេៗៗស្ងួន សុំចិត្តបង បងវិលវិញៗៗមកទីនេះ  ផឹកគ្រប់ដប SADគ្រប់បទ ទឹកភ្នែកហូរបេះដូងខ្ទេចខ្ទី  ស្រវឹងបែបនេះ រឹតតែច្បាស់ថាស្រឡាញ់បងខ្លាំង។ ព្រោះតែកំដរអផ្សុកមែនទេ មិនប្រាកដស្នេហ៍ធ្វើលើសអារម្មណ៍ ដឹងទេបេះដូងខ្ញុំបានយល់ច្រឡំ ទើបបកស្រាយសុំទោសរឿងគ្រប់យ៉ាង។ មិនជឿថាបងគ្មានចិត្តទាល់សោះ ព្រោះរឿងទាំងអស់មិនមែនតែម្ខាង មានហេតុផលផ្សេងក៏អាចប្រាប់ត្រង់បាន ចាំបាច់បំពានបេះដូងទាំងពីរ។ ដូចដើមវិញ តើបានទេៗៗស្ងួន សុំចិត្តបង បងវិលវិញៗៗមកទីនេះ  ផឹកគ្រប់ដប SADគ្រប់បទ ទឹកភ្នែកហូរបេះដូងខ្ទេចខ្ទី  ស្រវឹងបែបនេះ រឹតតែច្បាស់ថាស្រឡាញ់បងខ្លាំង។ ដូចដើមវិញ តើបានទេៗៗស្ងួន សុំចិត្តបង បងវិលវិញៗៗមកទីនេះ  ផឹកគ្រប់ដប SADគ្រប់បទ ទឹកភ្នែកហូរបេះដូងខ្ទេចខ្ទី  ស្រវឹងបែបនេះ រឹតតែច្បាស់ថាស្រឡាញ់បងខ្លាំង។

មុនបងមានប្រពន្ធអូននៅឯណា – នាយ ចឺម

ស្រឡាញ់អូន ទាំងខ្លួនមានប្រពន្ធហើយ យឺតពេលហើយ ទើបជួបអូនក្រោយកេ ទោះស្នេហ៍យ៉ាងណា បានត្រឹមតែលួចលាក់ទេ គ្មានសិទ្ធទេមើលថែអូន ដោយបើកចំហរ។ ប្រពន្ធអើយ! សុំទោសដែលបងសាវា សង្សារអើយ! សុំទោសដែលបងភរ គ្មានចេតនា ធ្វើឱ្យទឺកភ្នែកអ្នកណាហូរ ស្រឡាញ់អូន តែបងអាណិតប្រពន្ធ។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា រៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។ ប្រពន្ធអើយ! សុំទោសដែលបងសាវា សង្សារអើយ! សុំទោសដែលបងភរ គ្មានចេតនា ធ្វើឱ្យទឺកភ្នែកអ្នកណាហូរ ស្រឡាញ់អូន តែបងអាណិតប្រពន្ធ។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណារៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា រៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។

Published
Categorized as Uncategorized

យល់ច្រលំថាគេស្រលាញ់យើង – តន់ ចាន់សីម៉ា

 ក្លាយទៅជាមនុស្សល្ងង់ ពេលត្រូវគេបោក ល្ងីល្ងើមករហូត មិនដឹងខ្យល់អី មិនអាចធ្វើអ្វីបាន ទះកំភ្លៀងខ្លួនឯងមួយដៃ មនុស្សល្អពេញផែនដីបែមើលរំលង យើងដូចហ្គេម គេដោនឡូតយកមកលេង ពេលគេនៅម្នាក់ឯង ឯកាម្ដងៗ បេះដូងធ្វើតាមគេ ទៅឆ្វេងផង ឬទៅស្តាំផង ឥឡូវត្រូវសៅហ្មង គេលែងត្រូវការ យល់ច្រឡំថាគេស្រលាញ់យើងហើយ តែដល់ពេលចុងក្រោយទើបដឹងឈឺផ្សា ឆ្កួតម្នាក់ឯង មិនដឹងចិត្តគេបែបណា ចាញ់ល្បិចកលDrama របស់គេ យល់ច្រឡំស្មានគេ មិនមានសង្សារ គ្រប់ពេលឃើញឯកា ម្នាក់ឯងទំនេរ តាមពិតមិនដែលធ្លាប់ ស្រលាញ់យើងទេ យើងបានត្រឹមតែជា សង្សារលេងសើច។ យើងដូចហ្គេម គេដោនឡូតយកមកលេង ពេលគេនៅម្នាក់ឯង ឯកាម្ដងៗ បេះដូងធ្វើតាមគេ ទៅឆ្វេងផង ឬទៅស្តាំផង ឥឡូវត្រូវសៅហ្មង គេលែងត្រូវការ យល់ច្រឡំថាគេស្រលាញ់យើងហើយ តែដល់ពេលចុងក្រោយទើបដឹងឈឺផ្សា ឆ្កួតម្នាក់ឯង មិនដឹងចិត្តគេបែបណា ចាញ់ល្បិចកលDrama របស់គេ យល់ច្រឡំស្មានគេ មិនមានសង្សារ គ្រប់ពេលឃើញឯកា ម្នាក់ឯងទំនេរ តាមពិតមិនដែលធ្លាប់ ស្រលាញ់យើងទេ យើងបានត្រឹមតែជា សង្សារលេងសើច យើងបានត្រឹមតែជា សង្សារលេងសើច។