ស្រវឹងគ្រប់ដប Sad គ្រប់បទ – ពេជ្រ សូលីកា

ព្រោះតែកំដរអផ្សុកមែនទេ មិនប្រាកដស្នេហ៍ធ្វើលើសអារម្មណ៍ ដឹងទេបេះដូងខ្ញុំបានយល់ច្រឡំ ទើបបកស្រាយសុំទោសរឿងគ្រប់យ៉ាង។ មិនជឿថាបងគ្មានចិត្តទាល់សោះ ព្រោះរឿងទាំងអស់មិនមែនតែម្ខាង មានហេតុផលផ្សេងក៏អាចប្រាប់ត្រង់បាន ចាំបាច់បំពានបេះដូងទាំងពីរ។ ដូចដើមវិញ តើបានទេៗៗស្ងួន សុំចិត្តបង បងវិលវិញៗៗមកទីនេះ  ផឹកគ្រប់ដប SADគ្រប់បទ ទឹកភ្នែកហូរបេះដូងខ្ទេចខ្ទី  ស្រវឹងបែបនេះ រឹតតែច្បាស់ថាស្រឡាញ់បងខ្លាំង។ ព្រោះតែកំដរអផ្សុកមែនទេ មិនប្រាកដស្នេហ៍ធ្វើលើសអារម្មណ៍ ដឹងទេបេះដូងខ្ញុំបានយល់ច្រឡំ ទើបបកស្រាយសុំទោសរឿងគ្រប់យ៉ាង។ មិនជឿថាបងគ្មានចិត្តទាល់សោះ ព្រោះរឿងទាំងអស់មិនមែនតែម្ខាង មានហេតុផលផ្សេងក៏អាចប្រាប់ត្រង់បាន ចាំបាច់បំពានបេះដូងទាំងពីរ។ ដូចដើមវិញ តើបានទេៗៗស្ងួន សុំចិត្តបង បងវិលវិញៗៗមកទីនេះ  ផឹកគ្រប់ដប SADគ្រប់បទ ទឹកភ្នែកហូរបេះដូងខ្ទេចខ្ទី  ស្រវឹងបែបនេះ រឹតតែច្បាស់ថាស្រឡាញ់បងខ្លាំង។ ដូចដើមវិញ តើបានទេៗៗស្ងួន សុំចិត្តបង បងវិលវិញៗៗមកទីនេះ  ផឹកគ្រប់ដប SADគ្រប់បទ ទឹកភ្នែកហូរបេះដូងខ្ទេចខ្ទី  ស្រវឹងបែបនេះ រឹតតែច្បាស់ថាស្រឡាញ់បងខ្លាំង។

ព្រោះតែអូន – ស៊ីន ស៊ីសាមុត

ព្រោះតែអូនរបស់លោកពូស៊ីនស៊ីសាមុតបានសម្គាល់ការត្រលប់មកវិញជាមួយតន្ត្រីដ៏សប្បាយរីករាយ។ បច្ចុបន្ន បទចម្រៀងនេះបានជាច្រើនយុវវ័យចូលចិត្ត។ ១. បុប្ផារីកស្រស់ក្នុងសួន មិនស្មេីនឹងខ្លួនចរណៃ អូនល្អផុតស្រីក្នុងលោកា ពេលបានឃេីញជិត ចិត្តរៀមគួចប្រាថ្នា បងចាប់ចិត្តស្នេហាលេីអូន ២. ទេសភាពដែលមានទាំងអស់ ចិត្តបងគ្មានក្តីស្រណោះ មិនភ្លេចសោះព្រោះតែអូន ពេជ្រល្អប៉ុណ្ណឹងគង់នៅចាញ់រូបស្ងួន ចាញ់ទាំងក្លិនខ្លួនស្រស់ពិសី ៣. បងធ្លាប់សេីចហេីយធ្លាប់យំ ព្រោះតែមុំមិនប្រណី បងចង់រស់ព្រោះតែស្រី ចិត្តបងស្មោះភក្តីតែអូន ៤. ធ្វេីអ្វីដេីម្បីស្នេហា បងស៊ូខំផ្គាប់ចិន្តា សូមតែមេត្តាណាមាសស្ងួន អ្វីដែលមានទាំងអស់ ទុកសំរាប់តែអូន បេីបងសូន្យ ក៍ព្រោះតែអូន។

ប្រពន្ធតែឈ្មោះ – សុខ ពិសី

មានអារម្មណ៍ថាបងបោះបង់ខ្ញុំចោល មានអារម្មណ៍ឈឺរកនិយាយមិនត្រូវ មានអារម្មណ៏ថាបងលួចមានស្រីក្រៅ ដេញដោលទៅបងខឹងបងស្រែកដាក់ខ្លាំងៗ មួយថ្ងៃទៅមួយថ្ងៃបងចេះតែប្លែក ចេះប្រកែកស្រែកគំហកតំរាម ខុសពីមុនបងថ្នាក់ថ្នមអូនដូចព្រះនាង ម្តេចពេលនេះ ធ្វើអោយអូនចុកឈាមម្លេះ ប្រពន្ធមានតែឈ្មោះ តែគ្មានភាពកក់ក្តៅ បេះដូងអូនដំបៅរស់នៅបាត់ភាពផ្អែមល្ហែមអស់ហើយ បងនៅក្នុងពេលនេះ មិនដូចពីមុនឡើយ ឬមានស្រីផ្សេងហើយ ទើបបងប្តូរកៅសិបឌឺក្រេ ប្រពន្ធមានតែឈ្មោះ រស់នៅមិនចុះសម្រុង ជួបមុខគ្នាឡើងឆុងបាក់បែកផ្ទៃក្នុងជីវិតគ្រួសារ ស៊ូរដល់ពេលណាទៀតបើមានតែបញ្ហា មើលទៅពាក្យគ្រួសារជិតប្តូរថាអ្នកដ៏ទៃហើយ។

មុនបងមានប្រពន្ធអូននៅឯណា – នាយ ចឺម

ស្រឡាញ់អូន ទាំងខ្លួនមានប្រពន្ធហើយ យឺតពេលហើយ ទើបជួបអូនក្រោយកេ ទោះស្នេហ៍យ៉ាងណា បានត្រឹមតែលួចលាក់ទេ គ្មានសិទ្ធទេមើលថែអូន ដោយបើកចំហរ។ ប្រពន្ធអើយ! សុំទោសដែលបងសាវា សង្សារអើយ! សុំទោសដែលបងភរ គ្មានចេតនា ធ្វើឱ្យទឺកភ្នែកអ្នកណាហូរ ស្រឡាញ់អូន តែបងអាណិតប្រពន្ធ។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា រៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។ ប្រពន្ធអើយ! សុំទោសដែលបងសាវា សង្សារអើយ! សុំទោសដែលបងភរ គ្មានចេតនា ធ្វើឱ្យទឺកភ្នែកអ្នកណាហូរ ស្រឡាញ់អូន តែបងអាណិតប្រពន្ធ។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណារៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា មុនបងមានគ្រួសារ ហេតុអ្វីជីវ៉ាមិនបង្ហាញមុខ ទំនាក់ទំនងនេះ គ្មានទេសេចក្តីសុខ លួចកើតទុក្ខរាល់ថ្ងៃ ដៃឱបគេតែចិត្តនឹកអូន។ មុនបងមានប្រពន្ធ ពេលនោះអូននៅឯណា រៀបការហើយហេតុអ្វីៗៗ ឱ្យបងស្គាល់អូន អាថ៌កំបាំងមួយនេះ ថ្ងៃណាអូនដឹងខ្លួន បងដឹងច្បាស់ថាស្ងួន អូនប្រាកដស្អប់បងមួយជាតិ។

Published
Categorized as Uncategorized

យល់ច្រលំថាគេស្រលាញ់យើង – តន់ ចាន់សីម៉ា

 ក្លាយទៅជាមនុស្សល្ងង់ ពេលត្រូវគេបោក ល្ងីល្ងើមករហូត មិនដឹងខ្យល់អី មិនអាចធ្វើអ្វីបាន ទះកំភ្លៀងខ្លួនឯងមួយដៃ មនុស្សល្អពេញផែនដីបែមើលរំលង យើងដូចហ្គេម គេដោនឡូតយកមកលេង ពេលគេនៅម្នាក់ឯង ឯកាម្ដងៗ បេះដូងធ្វើតាមគេ ទៅឆ្វេងផង ឬទៅស្តាំផង ឥឡូវត្រូវសៅហ្មង គេលែងត្រូវការ យល់ច្រឡំថាគេស្រលាញ់យើងហើយ តែដល់ពេលចុងក្រោយទើបដឹងឈឺផ្សា ឆ្កួតម្នាក់ឯង មិនដឹងចិត្តគេបែបណា ចាញ់ល្បិចកលDrama របស់គេ យល់ច្រឡំស្មានគេ មិនមានសង្សារ គ្រប់ពេលឃើញឯកា ម្នាក់ឯងទំនេរ តាមពិតមិនដែលធ្លាប់ ស្រលាញ់យើងទេ យើងបានត្រឹមតែជា សង្សារលេងសើច។ យើងដូចហ្គេម គេដោនឡូតយកមកលេង ពេលគេនៅម្នាក់ឯង ឯកាម្ដងៗ បេះដូងធ្វើតាមគេ ទៅឆ្វេងផង ឬទៅស្តាំផង ឥឡូវត្រូវសៅហ្មង គេលែងត្រូវការ យល់ច្រឡំថាគេស្រលាញ់យើងហើយ តែដល់ពេលចុងក្រោយទើបដឹងឈឺផ្សា ឆ្កួតម្នាក់ឯង មិនដឹងចិត្តគេបែបណា ចាញ់ល្បិចកលDrama របស់គេ យល់ច្រឡំស្មានគេ មិនមានសង្សារ គ្រប់ពេលឃើញឯកា ម្នាក់ឯងទំនេរ តាមពិតមិនដែលធ្លាប់ ស្រលាញ់យើងទេ យើងបានត្រឹមតែជា សង្សារលេងសើច យើងបានត្រឹមតែជា សង្សារលេងសើច។